រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ​លទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកពី​ស្ទឹងព្រែកត្នោតដេីម្បី​បង្ហូរ​ទម្លាក់​ចូល​ទៅ​ក្នុង​ទន្លេ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ​ ១៤កេីត​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​៩​ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង​ រួម​ជាមួយ​ក្រុមមន្រ្តីបច្ចេកទេស ចុះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកពី​ស្ទឹងព្រែកត្នោតដេីម្បី​បង្ហូរ​ទម្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ តាម​រយៈ​ប្រឡាយ​ ៩៤​ និង​៩៦​ នៅក្នុង​ភូមិសាស្រ្តសង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ និង​បន្ត​ពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ន​នៅពុំ​ទាន់​មាន​អ្វី​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំងក្លា​នៅ​ឡើយ​ទេ​ ។ ក្នុង​ដំណើរ​ពិនិត្យ​ស្ថានភាព​ទឹក​នេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែម​ ដល់​ប្រធាន​មុខ​ព្រួញ​ទាំងអស់​ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

 

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង​ ៧មករា នាថ្ងៃទី​ ០៩ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ នាទីព្រឹក ៖

– កម្ពស់ទឹកខាងមុខទ្វារ ៥,០៥​ ម៉ែត្រ​, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,២៥​ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៧,២០ម៉ែត្រ​, ជាកម្ពស់មួួយដែល​ត្រូវ​ធ្វើ​ការ​ត្រៀម​លក្ខណៈ​ និង​តាម​ដាន​ខ្ពស់​ ព្រោះ​ស្ថានភាព​ទឹក​នៅ​បន្ត​កេីន​ឡេីង​ ៕

 

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម