កុំច្រឡំថាជាងម៉ូតូណា!! នេះសុទ្ធតែជាឧបករណ៍សម្រាប់

0

ព្រះវិហារ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានហៅឈ្មោះ យ៉េង តុលា ហៅក្រៅភ័ក្រ្ត ភេទប្រុសអាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិអូរដំបង ឃុំអូរធំ ស្រុកកំរៀង ខេត្តបាត់ដំបង។

 

បច្ចុប្បន្នស្នាក់នៅភូមិក្របៅ ឃុំគូលែនត្បូងស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូម៉ាកសេ១២៥ទ្រីមពណ៍ខ្មៅសេរី២០១៤ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៥:៣០ នាទីនៅចំណុចត្មាត ពងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយឈ្មោះ យ៉េង តុលា បានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូនេះ​ មុខសញ្ញាសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ