កំពង់ធំ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងត្រូវបានមន្ត្រី ក.ប.ប. ប្រចាំនៅខេត្តខាងលើធ្វើការត្រួតពិនិត្យ ដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២ ប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការព្យាយាមកេងបន្លំពីអ្នកប្រើប្រាស់។ ដេប៉ូប្រេងឥន្ធនៈទាំងពីរត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបានឱ្យធ្វើកិច្ចសន្យាកែតម្រូវភ្លាមៗ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF