ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៣០នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ មានហេតុការណ៍ហឹង្សាមួយបានកើតឡើងនៅចំនុចផ្លូវ ព្រះសីហនុ កែង១០៥សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានជនជាតិចិន ៤នាក់ បានប្រកែកជាមួយអ្នកលក់ធូរ៉េននៅម្តុំនោះ អំពីតម្លៃ ហើយក៏បង្កជាអំពើហិង្សា ដោយជនជាតិចិនទាំង ៤នាក់ បានព្រួតវាយទៅលើអ្នកលក់។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចុះទៅអន្តរាគមន៍ នឹងធ្វើការឃាត់ខ្លួនភាគីទាំង ២៕