ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ បានអោយដឹងថា “ក្នុងនាមខ្ញុំបាទផ្ទាល់សូមចូលរួមសោកស្តាយ នូវការបាត់បង់ប្អូនៗដែលជាកងទ័ពដ៏គំរូ ចំនួន ពីររូប ដែលជាកងទ័ព នៃកងពលតូចថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ដែលបានពលីជីវិត ជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់ រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ប្អូនៗត្រូវបានទឹកកួចលិច រហូត បាត់បង់ជីវិតខ្លួនឯងទៅវិញ។
ខ្ញុំបាទពិតជាសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ធនធានដ៏អង្គអាច ហ៊ានលះបង់ដោយមិនគិតពីអាយុជីវិតខ្លួនឯង។ ក្នុងវេលាប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តនេះ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារនៃសពប្អូនទាំងពីរផង រួមទាំងចូលរួមជាថវិកា ៨ លានរៀល ក្នុង១គ្រួសារ ចំនួន ៤លានរៀល និងសូមបួងសួងសូមឲ្យវិញ្ញាណខ័នប្អូនទាំងពីរបានទៅកាន់សុខគតិភព”៕
