សង្ស័យជាសាកសពជនជាតិចិន ដែលលិចទូកនៅកម្ពុជា!! បានអណ្តែតទៅដល់ឆ្នេរសមុទ្រវៀតណាម

0

ព្រះសីហនុ៖ សមត្ថកិច្ចព្រំដែនទឹកកម្ពុជាឲ្យដឹងថា មានសាកសពមនុស្ស៦នាក់ទៀត ដែលសន្និដ្ឋានថាជាជនជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿងក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា បានអណ្តែតទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចខេត្តមាត់សមុទ្រក្នុងប្រទេសវៀតណាម ប្រាប់សមត្ថកិច្ចកម្ពុជាថា អជ្ញាធរវៀតណាមបាន​ប្រទះ​ឃើញ​សាកសព​មនុស្ស៦នាក់ អណ្តែតមកដល់ឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃ២៩កញ្ញា២០២២នេះ ។ ក្រោយពិនិត្យសាកសពមនុស្សទាំង៦នាក់នេះ វាយតម្លៃជាមួយពេលវេលា សមត្ថកិច្ចខាង​វៀតណាមធ្វើការ​សន្និដ្ឋាន​ថាជាសាកសព​ជនរងគ្រោះ​លិចទូក​នៅលម្ហសមុទ្រកោះតាង ប្រទេសកម្ពុជាកាលពី​ថ្ងៃ​ទី​២២ខែកញ្ញា២០២២ កន្លងទៅ ហើយករណីនេះសមត្ថកិច្ចប្រទេសវៀតណាមបានចាត់ចែងបន្តតាមនិតិវិធីក្នុងនយ័មនុស្សធម៌។

សុំបញ្ជាក់ថា ទូកមួយគ្រឿងដែលដឹកជនជាតិចិន៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជាយើងសង្គ្រោះនិងរកឃើញចំនួន២៤នាក់(ស្លាប់៣នាក់) និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៥នាក់(ស្លាប់៦នាក់) ដូច​នេះ​អ្នកដែលបាត់ខ្លួន​ នៅសល់ចំនួន០២នាក់ទៀត៕

 

ប្រភព៖ Huy Bunleng News

May be an image of 2 people, people standing, outdoors and textMay be an image of oceanMay be an image of ocean and beachMay be an image of outdoorsNo photo description available.May be an image of outdoors

 

.