ប្តីប្រពន្ធឆបោក!! ប្រើក្បាច់នេះ បោកលុយជនរងគ្រោះចំនួន ១១នាក់ គិតជាប្រាក់រាប់ម៉ឺនដុល្លារ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:២០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្តីប្រពន្ធមួយគូរ នៅចំនុចសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់ម៉ឺនដុល្លារ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ មានឈ្មោះ ជូន រីរ៉ែន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរភ្នាក់ងារអចលនទ្រព្យ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំកោះឧញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឡែកប្រពន្ធមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។ ចំណែកជនរងគ្រោះមានចំនួន ១១នាក៉ដែលបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣។

ជនរងគ្រោះម្នាក់បានបញ្ជាក់ថា រូបគាត់បានចាញ់បោកជនឆបោកខាងលើ អស់លុយចំនួន៧ពាន់ដុល្លារ និងម៉ូតូម៉ាក Zoomer-X មួយគ្រឿង ដោយដំបូងឡើយ ជនឆបោកខាងលើបានមកជួបគាត់ ដោយនិយាយថា គេត្រូវការលុយសុទ្ធជាប្រញាប់ ដោយទុកសែក ១សន្លឹកឱ្យ ក្នុងនោះមានទឹកប្រាក់ចំនួន ១៣០០០ដុល្លារ ជាថ្នូរ ហើយថែមទាំងខ្ចីម៉ូតូ ជិះទៅជួបគេសិនទៀតផង៕