សមត្ថកិច្ចចុះឃាត់ក្មេងទំនើង ដែលដើរដុតផាវ តាមផ្លូវទីសាធារណ: វត្តអារាម ក្នុងកំឡុងបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

0

កំពង់ស្ពឺ៖ ចាប់ពីថ្ងៃអាទិត្យ ១ រោចខែភទ្របទ ឆ្នាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានក្មេងៗមួយចំនួន បាន ដុតផាវ នៅតាមផ្លូវទីសាធារណ: វត្តអារាម ក្នុងភូមិសាស្រ្តស្រុកសំរោងទង បង្កភាពអណាធិបតេយ្យរំខានដល់ប្រជាពលរដ្ឋ

ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានដាក់ផែនការដល់កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះល្បាតតាមភូមិសាស្រ្តនានាក្នុងស្រុក ធ្វើការដកហូត ផាវ រួមមាន ៖
-ផាវគ្រាប់បែក ១៨៩ គ្រាប់
-ផាវកាំជ្រូច ៦ គ្រាប់
-ផាវតូច ៦ ប្រអប់
-ផាវវែង ២ គ្រាប់
-ផាវកែច្នៃ ១ គ្រាប់
-ដែកកេះ ១១ ដើម
សរុប ២០៤ គ្រាប់ និងដែកកេះ ១១ ដើម ។
ជាមួយគ្នានោះដែរប៉ុស្ដិ៍នគរបាលរដ្ឋបាលបានអប់រំណែនាំអោយដល់អ្នកប្រើប្រាស់ផាវគ្រប់ប្រភេទ អោយឈប់បន្ដសកម្មភាពនេះទៀត៕

 

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំរោងទង