បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលព្រៃស្វាយ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមដងផ្លូវជាតិលេខ៥ ដែលមានគ្នាចំនួន ០៦នាក់ បែងចែកជា ០២ក្រុម។
មន្ត្រីនគរបាលស្រុកមោងឫស្សី បានប្រាប់ឲ្យដឹងថា ៖ ក្រុមទី០១.ឈ្មោះ វង្ស លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមង្ឬស្សី ខេខេត្តបាត់ដំបង ។
ក្រុមទី២រួមមាន ១.ឈ្មោះ ធឿន បូរ៉េត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ២.ឈ្មោះ ដេត ថារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ហូរ មីងហ៊ួ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ៤.ឈ្មោះ ភឿង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និង៥.ឈ្មោះ ធឿន វិឆាយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តថា ៖ ក្មេងទំនើងទាំង២ក្រុមខាងលើបានធ្វើសកម្មភាពបង្ករអុកឡុកដេញវាយគ្នាតាមដងផ្លូវជាតិលេខ៥ (តែមិនបណ្តាលអោយមានរបួស) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាននាំខ្លួនក្មេងទំនើងបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង៦នាក់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកធ្វើកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ