ម្យ៉ាង!! ផឹកស្រវឹងយកចានវៃក្បាលក្មួយបង្កើត

0

ពោធិ៍សាត់៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន (ហៅឆក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក បានផឹកស្រាស្រវឹងទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីហើយបាន យកចានវៃក្បាលក្មួយប្រុសបង្កើតឈ្មោះ ឡម តួ ភេទប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន បណ្តាលបែកចិញ្ចើមខាងឆ្វេងបែក (របួសស្រាល) និងបាន យកកាំភ្លើងស្នប់ទៅគំរាមបាញ់ឈ្មោះ តេន ថុនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល បានទទួលព័ត៌មានករណីហិង្សានេះ សមត្ថកិច្ចបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថុតាង បានបញ្ជូននមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការទៅតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ