ហេតុការណ៍រថយន្តកុងតឺន័រក្រឡាប់ផ្ងាជើងដោយឯងៗ នៅចំនុចផ្លូវកោងបំបែកផ្លូវជាតិលេខ៤ ពីវាលរេញ-ស្ទឹងហាវ

0

ព្រះសីហនុ៖ វេលាម៉ោង០១:៣០នាទី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវសម្តេចព្រះសង្ឃរាជ ទេព វង្សចំណុចផ្លូវកោងបំបែកផ្លូវជាតិលេខ៤ ពីវាលរេញ-ស្ទឹងហាវ ក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកុងតឺនរ័ក្រឡាប់ខ្លួនឯង ។

រថយន្តនេះ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-២៧៤៩ បើកបរក្នុងទិសដៅ ភ្នំពេញ-ស្ទឹងហាវ អ្នកបើកបរឈ្មោះ គឹម កាន់ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៏នេះ មិនមានអ្នករងគ្រោះថ្នាក់ទេ ៕

ប្រភព៖ Huy Bunleng News