មណ្ឌលគិរី៖ មនុស្សចំនួនពីរនាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ដម៉ាកធុនត្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលអោយ (ស្លាប់មនុស្ស ០២នាក់)៖
១.អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (បានស្លាប់នៅកន្លែងកើតហេតុ)។២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កសិករ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (បានស្លាប់នៅកន្លែងកើតហេតុ)។
សមត្ថកិច្ចបន្តថាមូលហេតុ៖ បណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្ដបើកបរក្នុងល្បឿនលឿនផ្លូវកោងទើបរ៉េចង្កូតធ្លាក់ផ្លូវតែម្ដង។ បច្ចុប្បន្នសពទាំង០២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទុកនៅកន្លែងកើតហេតុរងចាំរថយន្តស្ទូច ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ