កោះកុង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី ស្ថិតចំណុចផ្លូវបេតុងមុខវត្តព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាំបិតបុ័ងតោ និងកាំបិតចុងស្រួច) បង្កឡើងដោយឈ្មោះ មុន្នី បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងឈ្មោះ មួយ អេងគាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានយកកាំបិតតាំងតោ កាប់ និងកាំបិតចុងស្រួច ចាក់ ទៅលើឈ្មោះ ឡេង ហុងលាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ១សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ដោយមូលហេតុទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ