ក្រោយបញ្ចប់ការប្រយុទ្ធរវាងក្មេងទំនើង២ក្រុម! បណ្តាលអោយមានអ្នកស្លាប់ម្នាក់

0

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១៤ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​២៣ និង២០​នាទី​យប់ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន ០១នាក់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុម បានដេញគប់វាយកាប់ចាក់គ្នា នៅតាមដងផ្លូវជាតិលេខ៦៧B  ចំណុចមុខផ្ទះសំណាក់បឹងតាម៉ុក ស្ថិតនៅភូមិ​អភិវឌ្ឍន៍​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ ។

បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្សពួកជាបន្តបន្ទាប់សរុបចំនួន ០៧នាក់ ៖  

១-​ឈ្មោះ​​ ព្រួញ​ កក្កដា​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិ​ទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរសិស្ស ។ ២-​ ឈ្មោះ​ មឿន​ ភារៈ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិសន្តិភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​សិស្ស ។ ៣-​ឈ្មោះ​ មឿន​ វិតុង​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឃ្លាំងកណ្ដាល​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរបុគ្គលិកកាស៊ីណូច្រកជាំ ។ ៤-​ឈ្មោះ​ គុជ​ សុណា​ ហៅខ្នា​រ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​បុគ្គលិកកាស៊ីណូ​ច្រកជាំ ។ ៥-ឈ្មោះ​ ស៊ឹម​ បូលី​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឯកភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​សិស្ស​ ។ ៦-​ ឈ្មោះ​ ប៉ុន​ ប៊ុនធី​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ រស់នៅភូមិស្វាយចេក​ ឃុំថ្លាត​ ស្រុកអន្លង់វែង​ មុខរបរ​មិនពិតប្រាកដ​ ។ ៧-​ឈ្មោះ​ វិញ​ ប៊ុនឡុង​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិលំទងថ្មី​ ឃុំលំទង​ ស្រុកអន្លង់វែង​ មុខរបរ​កសិករ​ ។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៤គ្រឿង, កាំបិតប៉័ងតោចំនួន ២, ដាវចំនួន ០១ និងដំបងក្រលាស់ចំនួន ១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកំម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ