របួស ៥​នាក់ ក្នុង​ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ

0

ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ ២០២២ វេលា​ម៉ោង ២០​និង​២០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​ប៉ះទង្គិច​គ្នា ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ពេជ្រ​គិរី ក្នុងភូមិ​ពេជ្រ​គិរី សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​មនុស្ស​របួស​០៥​នាក់ (​ធ្ងន់​ចំនួន​០២​នាក់​) ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទី​១​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1A-0107 បើកបរ​ដោយ​ឈ្មោះ ណា​ង ស្រី​នាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​សួរ​ស្តី សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួសស្រាល ដោយ​មាន​ឣ្ន​ក​រួម​ដំណើរ​ចំនួន ០៣​នាក់ ៖ ១. ឈ្មោះ សាយ សៀវ ឣា​យុ​៥៨​ឆ្នាំ (​របួសធ្ងន់​) ត្រូវ​ប​ញ្ជួ​ន​បន្ត​ទៅ​ពេទ្យ​បាត់ដំបង ។ ២. ឈ្មោះ ណា​ង ស្រី​លាភ ភេទ​ស្រី ឣា​យុ​១៩​ឆ្នាំ និង​៣.​ឈ្មោះ ចាន់ ភេទ​ប្រុស ឣា​យុ​៤​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ជាមួយ​គ្នា រង​របួសស្រាល ។

ចំណែក​ភាគី​ម្ខាង​ទៀត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ខុំ ណា​ក់ ភេទ ប្រុស ឣា​យុ​៦០​ឆ្នាំ រស់​ភូមិ​ពេជ្រ​គិរី សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​) ។

បច្ចុប្បន្ន ករណី​ខាងលើ​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ដ្នា​នគរបាល​ខេត្ត​ប៉ៃលិន បាន​នាំ​យក​វត្ថុ​មធ្យោបាយ​ទាំង​២​គ្រឿង​រក្សា​ទុក​បណ្តោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ