សមត្ថកិច្ច​បង្ក្រាប​សម្បុក​ចោរឆក់​!! ឃាត់ខ្លួន​បាន ៨​នាក់

0

កណ្តាល​៖ ជនសង្ស័យ​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរ​សព្ទ​)​។ ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២​។

លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​សកម្មភាព​កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧​និង​៤៥​នាទី ផ្លូវជាតិ​លេខ​៤ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ចំនួន​០២​នាក់ ទី​១-​ឈ្មោះ វង ស៊ីនួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់ អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​កើតហេតុ​ថ្ងៃ​ទី​០៤.០៨.២០២២ ម៉ោង​០៧​និង​៤៥​នាទី​) និង​ទី​២-​ឈ្មោះ គ្រឿន លី​ស្រ័​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​កើតហេតុ​ថ្ងៃ​ទី​២៥.០៧.២០២២ ម៉ោង​១៦​និង​៣០​នាទី​)​។

លោក​អធិការ​បន្ត​ថា​ជនសង្ស័យ​០៨​នាក់ៈ
១-​ឈ្មោះ ស៊ិ​ន ចំណាត់ ហៅ​ណាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ មេ​ក្លោ​ង ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន​១៤​លើក ធ្លាប់​ជាប់ពន្ធ​នាគា​ខេត្តកណ្ដាល រយៈពេល​០១​ឆ្នាំ​០៦​ខែ ពី​បទ​ជួញដូរ​សារធាតុ​ញៀន​។
២-​ឈ្មោះ អ៊ុ​ន សៀង​ឡេ​ង ហៅ​ឡេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន ២៤​លើក
៣-​ឈ្មោះ ឆាយ ភា​រិ​ទ្ធ ហៅ​ក្រិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន​១៦​លើក
៤-​ឈ្មោះ ម៉េ​ង លី​ហួ ហៅ​វ៉េវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន​០១​លើក
៥-​ឈ្មោះ អ៊ុ​ក វ​ណ្ណី ហៅ​តុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន ០១​លើក
៦-​ឈ្មោះ សេង មក​រា ហៅ​ឆាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន ០២​លើក ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល រយៈពេល​០៩​ខែ ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​)​។
៧-​ឈ្មោះ យ៉ា​ន់ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន ០១​លើក
៨-​ឈ្មោះ ហេង រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន ០២​លើក ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល រយៈពេល​០៣​ខែ ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​យក​ម៉ូតូ​)​។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ លេខ​តួ​និង​លេខ​ម៉ាស៊ីន ៩១១៥៤៤៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1CI-8423 (​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​)​។
២-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ឡើង​តែម​ឆ្នាំ​២០១៨ លេខ​តួ​និង​លេខ​ម៉ា ស៊ី​ន​៩២៥៥៣៤៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CV-0705 (​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​)​។
៣-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៨​ឡើង​តែម​ឆ្នា​២០១៤ លេខ​តួ​និង​លេខ​ម៉ា ស៊ី​ន​៨៣២១២៥៥ ពាក​ផ្លា​ក​លេខ ភ្នំពេញ 1BO-9512 (​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​)​។
៤-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៨៦២២២៧៧ ពាក​ផ្លា​ក​លេខ ភ្នំពេញ 1DB-6362 (​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​)​។
៥-​ទូរស័ព្ទ​ម៉ាក​SAMSUNG ចំនួន​០៣​គ្រឿង មាន​ពណ៌​ទឹកមាស ០២​គ្រឿង និង​ពណ៌​ខ្មៅ ០១​គ្រឿង (​ជា​របស់​ជន​រង​គ្រោះ ដែល​យក​បាន​មក​វិញ​)​។
៦-​ទូរស័ព្ទ​ម៉ាក iphone 7 ពណ៌​ទឹកមាស​០១​គ្រឿង ទូរស័ព្ទ​ម៉ាក iphone12 ពណ៌​ផ្កាឈូក ០១​គ្រឿង ទូរស័ព្ទ​ម៉ាក​HUAWEI ពណ៌​ខៀវ​បិត​ស្កុ​ត​ពណ៌​ខ្មៅ​០១​គ្រឿង និង​ទូរស័ព្ទ​ម៉ាក​VIVO ពណ៌​ផ្ទៃមេឃ​០១​គ្រឿង (​ជា​របស់​ជនសង្ស័យ​)​។

លោក​វរសេនីយ៍ឯក មាន សំណាង បាន​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន ប៉ុស្ដិ៍​នគរបាល​បែក​ចាន ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​ដំណាក់​អំពិល កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​។ ពេល​ល្បាត​ដល់​ចំណុច​ផ្លូវជាតិ​លេខ​៤ ខាង​មុខ​ផ្សារ អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​បី​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ឡើង​តែម​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CV-0705 គួ​ឲ្យ​សង្ស័យ​ក៏​ហៅ​សួ​នាំ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សៀង​ឡេ​ង ហៅ​ឡេ​ង និង​ឈ្មោះ ស៊ិ​ន ចំណាត់ ហៅ​ណាត់ និង​ឈ្មោះ​ហេង រ៉ា​យុទ្ធ បាន​សារភាព​ថា ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​យ៉ាង​សកម្ម​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​កំ​បូល ស្រុក​អង្គស្នួល ខេត្តកំពង់ស្ពឺ ផ្លូវជាតិ​លេខ​៥១ ផ្លូវជាតិ​៤១ បន្ទាប់​មក​ជនសង្ស័យ​បាន​ឆ្លើយ ទៀត​ថា​ខ្ល​ន​នៅ​មាន​បក្ខពួក​ឈ្មោះ ឆាយ ភា​រិ​ទ្ធ ហៅ​ក្រិត ឈ្មោះ សេង មក​រា ឈ្មោះ អ៊ុ​ក វ​ណ្ណី ហៅ​តុង ឈ្មោះ ម៉េ​ង លី​ហួ ឈ្មោះ យ៉ា​ន់ សីហា​។ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ដូចនេះ ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក បាន​តាម​ស្វែងរក​ជនសង្ស័យ និង​បាន​ឃាត់​ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងលើ មក​អធិការដ្ឋាន​នគរ បាល​ស្រុក​ដើម្បី​សាកសួ​នាំ​បន្ត​តាម​នីតិវិធី​ច្បាប់​។ បន្ទាប់​មក​ជនសង្ស័យ​ទាំង​ប្រាំបី​នាក់​បាន​សារភាព​ថា​ខ្លួន ជា​បក្ខពួក​តែ​មួយ​នឹង​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​មែន​។ ចំពោះ​ឈ្មោះ ស៊ិ​ន ចំណាត់ ឈ្មោះ​ឆាយ ភា​រិ​ទ្ធ ឈ្មោះ ម៉េ​ង លី​ហួ ឈ្មោះ​អ៊ុ​ក វ​ណ្ណី ឈ្មោះ យ៉ា​ន់ សីហា ឈ្មោះ ហេង រ៉ា​យុទ្ធ មាន​ប្រើប្រាស់​សារធាតុ​ញៀន​។ ចំពោះ​ឈ្មោះ អ៊ុ​ន សៀង​ឡេ​ង និង​ឈ្មោះ សេង មក​រា គ្មាន​ប្រើប្រាស់​សារធាតុ​ញៀន​ទេ​។ ក្រោយមក​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ស្រុក​អង្គស្នួល បាន​ជូនដំណឹង​ទៅ​ជន​រង​គ្រោះ​ដើម្បី ដាក់​ពាក្យបណ្ដឹង​បន្ត​តាម​នីតិវិធី​ច្បាប់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​អង្គស្នួល បាន​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ