កុងតឺន័រ បើក​បុក​ជាមួយនឹង​គល់​ស្ពាន​ផ្លូវ​ល្បឿន​លឿន

0

កំពង់ស្ពឺ ៖ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៩-១០០ ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។  រថយន្ត ០១​គ្រឿង​ម៉ាក HYUNDAI ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9293 សណ្ដោង​សុ​ឺ​មី​រុ​ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A-0490 អ្នកបើកបរ​ឈ្មោះ​សន សាល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទូក​មាស ឃុំ​ក្រាំង​ដូង ស្រុក​កំពង់ត្រាច ខេត្តកំពត បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត មក​ដល់​ចំណុច​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​បុក​គល់​ស្ពាន​ផ្លូវ​ល្បឿន​លឿន ។

ករណី​មិន​បណ្ដាល​អោយ​គ្រោះថ្នាក់​មនុស្ស​និង​ខូចខាត​រថយន្ត ០១​គ្រឿង ធ្ងន់ មូលហេតុ : រថយន្ត​បេ​ី​កបរ​លឿន ដោយ​កត្ដា​បច្ចេកទេស។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ចំណាត់ការ​នៅ​គោលដៅ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ