ព្រៃវែង៖ កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ។ ក្នុងនោះលោកវរសេនីយ៍ឯក នុត ប៊ុុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានដឹកនាំកម្លាំងចេញប្រតិបត្តការល្បាតចល័ត នៅក្នុងភូមិសាស្ត្រ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនក្រុមក្មេងទំនើង ដែលដើរធ្វើសកម្មភាពអុកឡុកនៅក្នុង ក្រុងព្រៃវែងមានរហ័សនាមថាក្រុម ៦៩ បង្ករធ្វើឲ្យអសុវត្ថិភាពដល់សន្តិសុខសង្គម និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណះ ឲ្យប្រជាពលរដ្ឋមានការ ភ័យខ្លាចកន្លងមក ត្រូវបានសមត្ថកិច្ចយើងចាប់បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង រូចរាល់ហើយ និងបន្តរស្រាវជ្រាវរកបក្សពួកបន្ថែមទៀត៕
ប្រភព៖ Vut Thy