ភ្នំពេញ៖ ករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយមានប្រព្រឹត្តអំពើហិង្សា (បើកម៉ូតូបុកផ្ដួល ប្រើកាំបិតកាចែតភ្ជុងគម្រាមយកម៉ូតូ) នៅចំណុចកែងរបងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៥:២០នាទីភ្លឺ។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៏ឯក ហង្ស មុនី អធិការខណ្ឌកំបូល បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំផ្នែកជំនាញ នគរបាលប៉ុស្តិ៍កំបូល សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ តាមឃាត់បានជនសង្ស័យចំនួន ០៣នាក់៖
ទី១-ឈ្មោះ សន សុខា ហៅ ជឺត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួន មានសារធាតុញៀន)
ទី២-ឈ្មោះ អែម សុវ៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
ទី៣-ឈ្មោះ យ៉ែម ពិសី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួន មានសារធាតុញៀន)
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល