ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៩:២០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវ៣០ម៉ែត្រជិតបុរីសន្តិភាពទី២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣E-៤៧៣៥ បានបើកកៀរម៉ូតូមួយគ្រឿងទៀត ដែលមានស្លាកលេខព្រៃវែង ១B-៣៨៧០ ធ្វើអោយដួលហើយក៏បានកិនពីលើអ្នកបើកម៉ូតូបន្ថែមទៀត បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ់បានធ្វើការចុះទៅវាស់វែងនៅកន្លែងកើតហេតុ និងបានយកយាន្តជំនិះទៅធ្វើការរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយឡែកសាកសពរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕