ព្រះសីហនុ៖ កាលពីម៉ោងប្រមាណ ៥:៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយមាននារីជនជាតិវៀតណាមម្នាក់បានធ្លាក់ពីលើអាគារកំពស់ ២៥ជាន់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ដោយហេតុការណ៍នេះកើតឡើងនៅអាគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូប៉ឡាយ ក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការដើម្បីធ្វើការពិនិត្យ។ នៅពេលនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់អំពីមូលហេតុបណ្តាលអោយធ្លាក់នោះទេ ត្រូវរងចាំលទ្ធផលកោសល្យវិច្ច័យសាកសពរួចរាល់សិន៕