ចាប់​បាន​មួយ​សម្បុក​!! សុទ្ធតែ​អ្នកជំនាញ​កាប់​ប្លន់

0

បាត់ដំបង​៖ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២​កន្លង​មក កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ៩​នាក់ ទាក់ទង​នឹង​ករណី​ប្លន់​យក​ម៉ូតូ​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​អំពី​ជន​រង​គ្រោះ​ឈ្មោះ​គង់ ណ​ន់ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ សមត្ថ​កិ​ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ជនសង្ស័យ ៩​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ជន​រង​គ្រោះ​នៅ​ចំនុច​ផ្លូវជាតិ​លេខ ៥៧B ស្ថិត​ក្នុងភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

នៅ​ក្នុង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ១២៥ សេរី​ឆ្នាំ ២០២២​។ ក្រោយ​ការ​បង្ក្រាប​កម្លាំង​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​: ម៉ូតូ​ហុងដា​ឌ្រី​ម ១២៥ ចំនួន ០៤​គ្រឿង​, កាំបិត​ផ្គាក់​ចំនួន ០៣​ដើម និង​ស្លាក​លេខ​ម៉ូតូ ០២ សន្លឹក មាន​លេខ បាត់ដំបង ១AP–៤០៧៤ ជា​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​លេខ បាត់ដំបង ១AF–៦៦១៩​។ ចំពោះ​ជនសង្ស័យ​ទាំង ៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​កសាង​សំណំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕