ចាប់​កូនស្រី​បាន​សម្រេច ២​ដង​ហើយ​!! ទើប​បែកធ្លាយ​ដល់​ជីដូន

0

ស្ទឹង​ត្រែង​៖ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​បុរស​ម្នាក់ ពី​បទ​រំលោភ​កូន​ស្រ​សី​បង្កើត​របស់​ខ្លួនឯង បាន​សម្រេចចិត្ត ២​ដង នៅ​ចំណុច​ភូមិ​ស្រែ​ស្រណុក​ថ្មី ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​ឪពុក​ចាប់រំលោភ​កូនស្រី​បង្កើត​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ មក​ម្ល៉េះ​។ ហើយ​ទើបតែ​បែកធ្លាយ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ ដោយ​លោកយាយ​របស់​ជន​រង​គ្រោះ​បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​។

ប្រភព​ដ​ដែរ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ អ៊ឹម រ​ដ្ឋា អាយុ ៣៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ភូម​ស្រុក​កើតហេតុ​ខាងលើ​។ ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ រ​.​ដ​.​ច​.​ថ អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ជាមួយ​គ្នា​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕