មិនមែន​លេង​សៀ​ក​!! តែ​នេះ​ផ្ងារជើង​ម្ខាង​ដោយសារ​តែ​លូ​ដាក់​កៀន​ផ្លូវ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​១:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​លូវ​បុរី​អង្គរ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា​នៅ​ម៉ោង​កើតហេតុ​មាន​បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​ម៉ាក Ford Ranger ពាក់​ស្លាក​លេខ​ភ្នំពេញ ២BB-៣១៩៨ ក្នុង​ល្បឿន​លឿន​ទៅ​បុក​នឹង​លូ​ដាក់​កៀន​ផ្លូវ បណ្តាល​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ទុក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕