មិនដឹង​ម្ចាស់​ម៉ូតូ​យ៉ាងណា​ទេ​!! បើ​នៅ​ក្រោម​រថយន្ត​យ៉ាងនេះ​ទៅ​ហើយ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២​រំលង់​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ដោយ​ក្នុង​នោះ​រថយន្ត ១​គ្រឿង​ម៉ាក Mazda ពាក​ស្លាក​លេខ​ភ្នំពេញ ២AF-៤៧៦៨ បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Scoopy ពណ៌​ស ពាក​ស្លាក​លេខ​កំពង់ឆ្នាំង ១H-២៤៦០ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​យាន្ត​យន្ត​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕