ពោធិសាត់៖ កាលពីម៉ោងប្រហែល ១៨:១៥ នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ធម្មជាតិ ជំនន់ទឹកភ្លៀង ទឹកហូរកាត់ផ្លូវហូរកួចមនុស្សនិងម៉ូតូធ្លាក់ចូលក្នុងស្ទឹងស្លាប់ចំនួន ០៣ នាក់ ស្រី ០២ នាក់ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ចំណុចស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា សពមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ អាយុ ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ
២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ ៣៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាប្រពន្ធ មានផ្ទៃពោះ ០៧ ខែ) រកសពមិនទាន់ឃេីញ
៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ ០៣ឆ្នាំ រស់នៅភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាកូន)
ហើយមានម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ។ កម្លាំងសមត្ថកិច្ចយេីងបានប្រគល់សពដែលរកឃេីញទៅក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វេីបុណ្យ ហេីយកម្លាំងនគរបាល សហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថស្រុក កំពុងបន្តស្វែងរកសពម្នាក់ទៀត៕
ប្រភព៖ ផ្នែកសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង