បង្ក្រាប​ទីតាំង​ចែកចាយ​ម៉ាស៊ីន​បារី​អេ​ឡិច​ត្រូ​និក នឹង​ដកហូត​សម្ភារៈមួយចំនួនធំ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​មានការ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ចែកចាយ​ម៉ាស៊ីន​បារី និង​ទឹក​បារី​អេ​ឡិច​ត្រូ​និក នៅ​ចំនុច​ផ្ទះ​លេខ​៩៧ ស្ថិត​នៅ​តាម​ផ្លូវ​M០២ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ក្នុង​ប្រតិបត្តិ​ការណ៍​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​រូប ព្រម​ជាមួយនឹង​វត្ថុ​តាំង​រួម​មាន​ម៉ាស៊ីន​បារី​អេ​ឡិច​ត្រូ​និក​ចំនួន ៩០​កេស​, ទឹក​បារី​អេ​ឡិច​ត្រូ​និក​ចំនួន ១៣៨​កេស​។ ចំពោះ​ជនសង្ស័យ​ទាំង ២​នាក់​ត្រូវ​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕