អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​និង​កម្លាំង ចុះ​កើប​សម្អាត​ដីខ្សាច់​ពីលើ​ផ្លូវ និង​ខឿន​ការ៉ូឡា​ចិញ្ចើម​ផ្លូវ​ក្បែរ​ឆ្នេរ​អូរ​ត្រេះ

0

ព្រះ​សីហ​នុ​៖ ​មន្ត្រី​ថ្លែង​ថា ព្យុះ​ភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ បាន​គួ​ច​យក​ខ្សាច់​ឆ្នេរសមុទ្រ​រាប់​តោន ហើរ​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្លូវ​ក្បែរ​ឆ្នេរ​អូរ​ត្រេះ​១​ក្នុង​ក្រុងព្រះសីហនុ ប៉ះពាល់​ដល់​បរិស្ថាន​និង​ការ​ធ្វើ​ចរាចរ​ណ៏​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​១៤​កក្កដា​២០២២ អាជ្ញាធរ​រដ្ឋបាល​ក្រុងព្រះសីហនុ សហការ​ពី​ផ្នែក​ឯកជន​ខាង​សម្អាត​ក្រុង បាន​ប្រើ​គ្រឿងចក្រ​និង​កម្លាំង ចុះ​កើប​សម្អាត​ដីខ្សាច់​យក​ចេញ​ពីលើ​ផ្លូវ​និង​លើ​ខឿន​ការ៉ូឡា​ចិញ្ចើម​ផ្លូវ ឲ្យ​ស្អាត​ឡើង​វិញ​៕

ប្រភព៖ Huy Bunleng News