សង្ស័យ​ស្រវឹង​!! បើ​រ៉េ​ពេញ​ផ្លូវ​រហូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១០:៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ចំណុច​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​នៅ​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត Toyota Vios ពាក់​ស្លាក​លេខ​ភ្នំពេញ ២AQ-១១២០ ក្នុង​សភាព​រ៉េ​ពេញ​ផ្លូវ​រហូត​ដល់​បុក​របាំង​ចែក​ទ្រូងផ្លូវ​បង្ក​អោយ​មានការ​ខូចខាត​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​ទៅ​វាស់វែង នឹង​យក​រថយន្ត​មក​ធ្វើការ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​៕