មិនដឹង​មានរឿង​អ្វី? បើករថយន្ត​ទៅ​បុក​សួនច្បារ​ចែក​ទ្រូងផ្លូវ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១០:២០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​បើក​ឡើង​សួន​ចែក​ទ្រូងផ្លូវ​នៅ​ចំនុច​ផ្លូវ​ហាន​ណូ​យ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្ក​អោយ​ការ​ខូចខាត​។

បើ​យោង​តា​មក​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ា​កកូ​វ៉ូ​ឡា​ពាក់​ស្លាក​លេខ​ភ្នំពេញ ២AB-៣០៨៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្ថ​សញ្ញាណ បាន​បុក​សួន​ចែក​ទ្រូងផ្លូវ​នៅ​ចំនុច​ខាងលើ​បង្ក​អោយ​មានការ​ខូចខាត​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​៕