ព្រៃវែង៖ កាលពីម៉ោងប្រមាណ ១១:១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ មានករណីឃាតកម្មមួយបានកើតឡើងនៅចំនូចភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយកូនប្រុសញៀនថ្នាំ និងមានជំងឺប្រសៃប្រសាទផងនោះ បានប្រើញញួរវាយម្តាយរបស់ខ្លួនរហូតស្លាប់ក្នុងថ្លុកឈាម។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ មីន ចិត្រា ភេទប្រុស អាយុ ២០ រស់នៅភូមីឃុំកើតហេតុខាងលើ ដោយឡែកជនរងគ្រោះត្រូវជាម្តាយមានឈ្មោះ ហែម ខែមរឺ អាយុ៥៣ឆ្នាំ បានស្លាប់។
គួរបញ្ជាក់ថានៅម៉ោងកើតហេតុខាងលើជនសង្ស័យបានយកញញួរទៅវាយម្តាយពីក្រោយ ខណៈពេលដែលម្តាយកំពុងអង្គុយដាំបាយ ធ្វើអោយស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយកើតហេតុសមត្ថកិច្ចបានយកជនសង្ស័យមកធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានសម្លាប់ម្តាយមែន៕