​ស្លាប់​ជាប់​ក្នុង​រថយន្ត​!! ព្រោះតែ​បើក​ធ្លាក់​ប្រឡាយ​ទឹកលូ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១:៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ប្រឡាយ​ទឹកលូ នៅ​ចំណុច​ផ្លូវ​បុរី​អង្គរ ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង​បើក​ដោយ ២​នាក់​ប្តី​ប្រពន្ធ​បាន​បើក​ធ្លាក់​ប្រឡាយ​លូ​ទឹក បណ្តាល​អោយ​ប្រពន្ធ​ស្លាប់​ដោយសារ​ជាប់​ក្នុង​រថយន្ត​។ ចំពោះ​មូលហេតុ ដែល​បណ្តាល​អោយ​ធ្លាក់ទឹក​ឡូ គឺ​ដោយសារ​តែ​ងោក​ហើយ​ក៏​រ៉េ​ចង្កូត​ធ្លាក់​តែ​ម្តង​៕