Home សង្គម ព្រូស​បុក Rubicon ខ្ទប់​នឹង​បង្គោល​ភ្លើង​! ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន

ព្រូស​បុក Rubicon ខ្ទប់​នឹង​បង្គោល​ភ្លើង​! ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ២:១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​សេរី​ទំនើប ២​គ្រឿង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​វេលា​ម៉ោង​ខាងលើ​មាន​រថយន្ត​ព្រូស​មួយ​គ្រឿង​ពាក​ស្លាក​លេខ​ភ្នំពេញ ២AX-១៨០៣ បាន​បុក​ជាមួយនឹង​រថយន្ត Rubicon ពាក​ស្លាក​លេខ​ភ្នំពេញ ២BJ-៩៩៦៨ ខ្ទប់​ទៅ​នឹង​បង្គោល​ភ្លើង​ទៅ​មុខ​លែង​រួច​។ ហើយ​រថយន្ត​ព្រូស​បង្កហេតុ​ខាងលើ ព្យាយាម​បើក​រត់គេច​ពី​កន្លែង​កើតហេតុ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​មក​វិញ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

Previous articleកម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អាច​នឹង​វិ​វត្ត​ទៅ​ជា​ព្យុះ​
Next articleប្រជាជន​អាហ្វ្រិក​ខាងត្បូង ខឹងសម្បារ​នឹង​អាជ្ញាធរ ចំពោះ​ករណី​ស្លាប់​ក្មេង​ជំទង់ ២១​នាក់ ដោយ​ចោទ​ថា​ជា​ករណី​ពុល​ដោយ​ចៃដន្យ