ម៉ូតូ បុក​ម៉ូតូ បណ្តាល​អោយ​របួសធ្ងន់ ៣​នាក់

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩ និង​១០ នាទី នៅ​លើ​ផ្លូវ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៥-៦) ត្រង់​ចំណុច​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ប៉ះ​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ចំនួន ០៣​នាក់ (​ស្រី ០១​នាក់​) ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក យ៉ា​ម៉ា​ហា​អឹ​ម​ធី ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IC-8233 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​របួសធ្ងន់​) បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ។ លុះ​មក​ដល់​ចំណុច​ត្រង់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ​១​គ្រឿង ម៉ាក​យ៉ា​ម៉ា​ហា​អឹ​ម​ស្លេស ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1IB-3064 បើកបរ​ដោយ​ឈ្មោះ​រឿ​ន ភា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឌុ​ប​ឈ្មោះ រ៉​ន ស្រី​នុ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ដោយ​បើកបរ​ប​ញ្ជ្រា​សទិស​គ្នា និង​បណ្តាល​អោយ​របួស​របួសធ្ងន់​មនុស្ស​០៣​នាក់ ស្រី​១​នាក់ ចំពោះ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ។

ក្រោយ​កើតហេតុ​រួច សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​មក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលាំងគ្រើល​ដើម្បី​ដោះ​តាម​នីតិវិធី ៕

ប្រភព៖​​ អគ្គស្នងការដ្ឋាននគរបាលជាតិ