សមត្ថកិច្ច​ស្ទាក់​ចាប់​បាន ជនសង្ស័យ​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់

0

ក្រចេះ​៖ ក្រោម​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហកា​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា បាន​ធ្វើការ​ស្រាវជ្រាវ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈិ​ន សំណាង អាយុ​៤០​ឆ្នាំ រស់នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​អំពេ​ី​លួច​(​លួច​ម៉ូតូ​)​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា នៅ​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដ ក្រចេះ