បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​កោះហៅ ចូលខ្លួន​មក​បំភ្លឺ និង​សុំ​ទោស​ជា​សាធារណៈ ក្រោយ​បាន​សរសេរ​ថា “២០​នាទី​ហើយ​ឡានទឹក​មិន​ទាន់​មក​ដល់ ប្រហែល​ស្រវឹង​ដេក​បាត់​អស់ហើយ​”

0

ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ ហួ​ន ហាក់ ដែល​ជា​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Bong Hak បាន​ចូល​ទៅ​ខ​មិន​ថា (២០​នាទី​ហើយ​ឡានទឹក​មិន​ទាន់​មក​ដល់ ប្រហែល​ស្រវឹង​ដេក​បាត់​អស់ហើយ​) ដែល​ជា​ការ​ប្រមាទ​មើលងាយ​មក​លើ​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​របស់​យើង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ ចូលខ្លួន​មក​បំភ្លឺ និង​សុំ​ទោស​ជា​សាធារណៈ​នូវ​កំហុស​របស់​ខ្លួន

សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ករណី​ដែល​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា Bong Hak បាន​ចូល​ទៅ​ខ​មិ ន​ថា (២០​នាទី​ហើយ​ឡានទឹក​មិន​ទាន់​មក​ដល់ ប្រហែល​ស្រវឹង​ដេក​បាត់​អស់ហើយ​) ដែល​ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៤៣០ កែង​ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ​។

ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​ធ្វើការ​បកស្រាយ​បំភ្លឺ និង​បដិសេធ​ចំពោះ​ហ្វេ​ស​បុក​ផេ​ក Bong Hak ដែល​បាន​សរសេរ​បែប​នេះ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លើ​កងកម្លាំង​សមត្ថកិច្ច ដែល​បាន​ចុះ​ប្រតិបត្តិការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ពិសេស​មាន​បំណង​អាក្រក់​បំពុលបរិយាកាស​ដល់​សង្គម​ជាតិ​។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ឈ្មោះ Bong Hak ចូលខ្លួន​មក​បំភ្លឺ ដោយ​បាន​ទទួល​នូវ​កំហុស និង​ធ្វើការ​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ ជា​ពិសេស​សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​សុំ​ការ​លើកលែងទោស​៕

ប្រភព៖​​ អគ្គស្នងការដ្នាននគរបាលជាតិ