នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងចំណោមស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២១ទីតាំង ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកចំការលើ ខេត្តកំពង់ចាម ស្រុកកំចាយមារនិងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តខាងលើ បានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយបានរកឃើញមានដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំង ប្រកបអាជីវកម្មដោយមិនមានភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនោះទេ ដូចនេះមន្ត្រីយើងបានចាត់ចំណាត់ការតាមនីតិវិធី ដើម្បីឱ្យមានការកែតម្រូវ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF