រថយន្ត​មួយ​គ្រឿង បើក​បុក​រះ​ផ្អើល​អស់គេ​ឯង​តាម​ដងផ្លូវ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​បើក​បុក​រះ​រថយន្ត ២​គ្រឿង​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​នៅ​ចំនុច ផ្លូវ​៤៣០ កែង​ផ្លូវ​១៧៩ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​លុ​ច​ស៉ី​ស​RX330 ពាក់​ស្លាក​លេខ​ភ្នំពេញ ២AO-៧៥៨៨ បាន​បុក​រះ​ទៅ​លើ​រថយន្ត​ម៉ាក មី​ស៊ុ​យ​បី​ស៊ី ពាក់​ស្លាក​លេខ ភ្នំពេញ ២BR-៣៨៧១ និង​មួយ​គ្រឿង​ទៀត​ម៉ាក តូ​យ៉ូ​តា បា​ឡែ​ន ពាក​ស្លាក​លេខ​ភ្នំពេញ ២I-៨៧១៩៕