យុវជន ២​នាក់ ឆ្លៀតពេល​ទំនេរ​ពី​ការ​សិក្សា នាំ​គ្នា​ចេញ​ឆក់​ទូរស័ព្ទ​តាម​ដងផ្លូវ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០២​នាក់ នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ័​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​ទល់មុខ​ម​ជ្ឍ​មណ្ឌល​ថែទាំ​រថយន្ត​អែន​ឃែ​រ ផ្ទះ​លេខ​២៦៧ ផ្លូវ​លេខ​២០០២ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:២០​នាទី​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖
១- ឈ្មោះ គង់ កុសល ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
២- ឈ្មោះ អាន គី​ម​ស្រៀ​ន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​នី​ច ពណ៌​ស​ទឹកក្រូច សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HP៨២០៦, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌ ស សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JM៧១៣៧​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ