កណ្ដាល ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី នគរបាលស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ស្ថិតនៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។ ២-ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូន ។ ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះភេទស្រីរួចជិះរត់គេច បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅចំនុចភូមិ កក់ធំ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូចំនួន ០១គ្រឿងម៉ាក Suzuki nex ពណ៌ផ្កាឈូក-ស ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ តាកែវ 1R-6018
-ទូរស័ព្ទចំនួន ០២គ្រឿង
-អាវយឺតដៃខ្លីពណ៌ស ០១ និងអាវយឺតដៃខ្លីពណ៌ខ្មៅ ០១ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ