បាត់ដំបង ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទីព្រឹក អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វេីការស្រាវជ្រាវស៊េីបអង្កេត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិព្រះសង្ឃ នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ សន វ៉ាន់ធី ហៅក្ដី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិលុង ឃុំស្វាយពោធិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
វត្ថុតាងដកហូតរួមមាន ៖
-កាបូបដាក់ប្រាក់ដែលក្នុងនោះមានប្រាក់រៀលចំនួន ៤៥០,០០០រៀល
-ប្រាក់ដុល្លាចំនួន ១ដុល្លារ
-ទូរសព្ទ័ ០១គ្រឿង (របស់ជនរងគ្រោះ)
-ម៉ូតូ ០១គ្រឿង ម៉ាកឌ្រីម ឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ1BI-0860
-ចិញ្ជៀនធ្វើពីលោហៈធាតុពណ៌លឿង ០១វង់
-ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿង ០១ខ្សែ
-ទូរស័ព្ទ ០១គ្រឿង (របស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីអនុវត្តបន្តតាមច្បាប់ រីឯសម្ភារៈដែលដកហូតបានប្រគល់និងប្រគេនជូនព្រះសង្ឃវិញហេីយ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ