បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ មិន​ព្រម​ឈប់​ដោះស្រាយ ទៅ​ជា​ព្យាយាម​បើក​រត់គេច​ទៅ​វិញ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១២ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​៩៩​កែង​ផ្លូវ​៤៧៤ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ដោយ​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​។

ខណៈ​រថយន្ត​មួយ​គ្រឿង​បាន​ព្យាយាម​បើក​រត់​ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ តែ​សំណាងល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​មក​វិញ​។ រថយន្ត​ទាំង ២​គ្រឿង​រួម​មាន Toyota Pruis ពាក​ស្លាក់​លេខ​ភ្នំពេញ ២BD-០០៨៤ នឹង​មួយ​គ្រឿង​ទៀត​ម៉ាក Mecedes ពាក​ស្លាក​លេខ​ភ្នំពេញ ២BN-៣៨៥៥៕

No photo description available.