ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់ ក្រោយ​លួច​លុយ​អស់ ១៥​ម៉ឺន​ដុល្លារ

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​៣១ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​លួច​ប្រាក់​ចំនួន​១៥០,០០០​ដុល្លារ នៅ​ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ទំនេ​ី​ប​ឈ្មោះ សឺ​ជី​ហួរ​លាន សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លេ​ី​ជន​រង​គ្រោះ​ឈ្មោះ SHENG GUANGYONG ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​ចិន​។

យោង​តាម​កាមេរ៉ា​សុវត្ថិភាព និង​បេ​ី​ក​ការ​សេ​ី​ប​សង្កេត​បម​ឋ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១១:២៥​នាទី បាន​ចំនួន​០២​នាក់​ឈ្មោះ WEI JING YUN ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន និង​ឈ្មោះ QING YUI YUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន នៅ​ត្រង់​ចំណុច​ផ្លូវ​២៨៩​កែង​ផ្លូវ​៥១៦ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដេ​ី​ម្បី​យក​មក​ធ្វេ​ី​ការ​សាកសួរ​។

សំភារៈ​ដកហូត
-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-5515
-​ទូរ​សព្ទ​ចំនួន​០២​គ្រឿង ម៉ាក OPPO ពណ៌​ខៀវ និង​ម៉ាក​VIVO ពណ៌​ផ្កាឈូក
-​កូនកាំបិត​ស្នៀត​ចំនួន​០២
-​តួ​ឡឺ​វិ​ស ចំនួន​០១
-​សោរ​កាច់ អក្សរ​T ចំនួន​០៣ (​ទុក​សម្រាប់​កាច់​សោរ​ទ្វារ​រថយន្ត
-​សោរ​ចិ​ញ្ជៀ​ន លេខ​៨-៩ ចំនួន​០២
-​មេដែក​ចំនួន​០១​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ លោក​វរសេនីយ៍ឯក ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​បាន​នាំ​មក​កាន់​នាយកដ្ឋាន ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ