ឃាត់ខ្លួន​ក្រុម​ជំនាញ់​ធាក់​ផ្តួល ដើម្បី​វាយ​ប្លន់​ម៉ូតូ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ ម៉ោង​០៩​និង ៣០​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ប្រើ​ជើង​ធាក់​ផ្តួល ប្រើ​ខ្សែក្រវាត់​ដេញ វាយ និង​វាយតប់​យក​ម៉ូតូ​) ។

សូម​បញ្ជាក់​ថា ហេតុការណ៍​ខាងលើ កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២២ ម៉ោង​០៣ និង​០៩​នាទី នៅ​ចំណុច​ម្តុំ​បន្សាប​គ្រឿងញៀន ឱកាស​ខ្ញុំ ផ្លូវ​បេតុង ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បង្ក​ដោយ​ជនសង្ស័យ ០៣​នាក់ ។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖ ១-​ឈ្មោះ ម៉ា​ន់ កែវ​ជីវិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) , ២-​ឈ្មោះ រុំ ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) , ៣-​ឈ្មោះ ណា​ង រតនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) ។

ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្រើ​ជើង​ធាក់​ផ្តួល​ប្រើ​ខ្សែក្រវាត់​ដេញ​វាយ និង​វាយតប់​យក ម៉ូតូ​០១​គ្រឿង ម៉ាក​ហ្សូ​មឺ​អ៊ិ​ច ពណ៌​ទឹកក្រូច ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-1953 របស់​ជន​រង​គ្រោះ​ឈ្មោះ ជុំ សិរី​សួរ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើការ ស្នាក់​នៅផ្ទះ​លេខ​៧៧ ផ្លូវ​១៨៤ ភូមិ​សំរោង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ