តើ​ក្នុង​ករណី​ផ្លា​ក​លេខ​យានជំនិះ​បាក់ រហែក រលុប​អក្សរ​ឬ​លេខ ឬ​ត្រូវ​ប្តូរ​ថ្មី ត្រូវការ​ឯកសារ​អ្វីខ្លះ ដើម្បី​ប្តូរ​បាន​ផ្លា​ក​លេខ​ថ្មី?

0

ភ្នំពេញ៖ តើ​ក្នុង​ករណី​ផ្លា​ក​លេខ​យានជំនិះ​បាក់ រហែក រលុប​អក្សរ​ឬ​លេខ ឬ​ត្រូវ​ប្តូរ​ថ្មី ត្រូវការ​ឯកសារ​អ្វីខ្លះ ដើម្បី​ប្តូរ​បាន​ផ្លា​ក​លេខ​ថ្មី?

ចម្លើយ​៖ ផ្លា​ក​លេខ​យានជំនិះ​បាក់ រហែក រលុប​អក្សរ​ឬ​លេខ ឬ​ត្រូវ​ប្តូរ​ថ្មី អាច​ធ្វើការ​ស្នើ​សុំ​ប្តូរ​ផ្លា​ក​លេខ​ថ្មី​បាន ប៉ុន្តែ​រក្សា​ស៊េរី និង​លេខ​នៅ​ដដែល​។
*​ចំពោះ​ផ្លា​ក​លេខ ដែល​រលុប ឬ​ឆ្កូត​តិចតួច​អាច​កំណត់​អត្តសញ្ញាណ​យានជំនិះ​បាន មិន​តម្រូវ​ឱ្យធ្វើ​ការ​ប្តូរ​នោះ​ទេ​។
::: ការ​ស្នើ​សុំ​ប្ដូរ បណ្ណ និង​/​ឬ​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​ដែល​ជាក​ម្មសិ​ទ្ឋិ​រូបវន្តបុគ្គល ឬ​ក្រុមហ៊ុន ត្រូវ​បំពេញបែបបទ និង​ភ្ជាប់​ជាមួយ​នូវ​សំណុំ​ឯកសារ ដូច​ខាងក្រោម​៖
– ពាក្យ​ស្នើ​សុំ (​ដែល​មាន​បិត​កាល់​លេខ​តួ ឬ​លេខ​សាក់​ស៊ី ដែល​ចម្លង​ជាក់ស្តែង​ពី​យានជំនិះ​)
– អត្តសញ្ញាណ​ម្ចាស់​កម្ម​សិ​ទ្ឋិ​ករណី (​ជា​រូបវន្តបុគ្គល​)
. ពលរដ្ឋ​ខ្មែរ​៖ ច្បាប់​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​បញ្ជាក់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច
. ជនបរទេស​៖ ច្បាប់​ថតចម្លង​លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព ដោយ​មាន​ផ្តិត​ស្នាម​មេដៃ​របស់​សា​ម៉ី​ខ្លួន និង​ច្បាប់​ដើម​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច
– អត្តសញ្ញាណ​ម្ចាស់​កម្ម​សិ​ទ្ឋិ​ករណី (​ជា​ក្រុមហ៊ុន​)
. ច្បាប់​ថតចម្លង​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ដែល​មាន​បញ្ជាក់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច
. ច្បាប់​ថតចម្លង​បណ្ណ​ប៉ាតង់ ដែល​មាន​បញ្ជាក់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច
– បណ្ណ​សម្គាល់​យានជំនិះ​ដែល​ត្រូវ​ប្តូរ (​ករណី​បណ្ណ​សម្គាល់ រហែក ខូច ឬ​រលុប​មើល​មិនឃើញ​)
– ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​ដែល​ត្រូវ​ប្តូរ រ (​ករណី​បណ្ណ​សម្គាល់ រហែក ខូច ឬ​រលុប​មើល​មិនឃើញ​)
– វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ច្បាប់​ថតចម្លង (​ករណី ត្រីចក្រយានយន្ត និង​រថយន្ត​)
::: កម្រៃ​សេវា​សាធារណ​៖
– បណ្ណ​សម្គាល់​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ៣១ ០០០​រៀល
– បណ្ណ​សម្គាល់​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត​(​ក្រុមហ៊ុន​) ៥០ ០០០​រៀល
– ផ្លា​ក​លេខ​សម្គាល់​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ៣១ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ស្រាល (​ផ្លា​ក​ម្ខាង​) ៣៨ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ស្រាល (​ផ្លា​ក​1​គូ​) ៦៥ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ស្រាល (​ផ្លា​ក​ម្ខាង​)​លេខ​ពិសេស​ផ្ទាល់ខ្លួន ១២០ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ស្រាល (​ផ្លា​ក​1​គូ​)​លេខ​ពិសេស​ផ្ទាល់ខ្លួន ២៤០ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ធំ (​ផ្លា​ក​ម្ខាង​) ៥២ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ធំ (​ផ្លា​ក​1​គូ​) ៧០ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ធំ (​ផ្លា​ក​ម្ខាង​)​លេខ​ពិសេស​ផ្ទាល់ខ្លួន ១៥០ ០០០​រៀល
– ផ្លា​ក​លេខ​រថយន្ត​ធុន​ធំ (​ផ្លា​ក​1​គូ​)​លេខ​ពិសេស​ផ្ទាល់ខ្លួន ៣០០ ០០០​រៀល
– ផ្លា​ក​លេខ​ខ្នាត​ធំ (​ផ្លា​ក​ម្ខាង​)​លេខ​ពិសេស​ផ្ទាល់ខ្លួន ១២០ ០០០​រៀល
– ផ្លា​ក​លេខ​ខ្នាត​ធំ (​ផ្លា​ក​1​គូ​)​លេខ​ពិសេស​ផ្ទាល់ខ្លួន ១៨០ ០០០​រៀល

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT