Update៖ មុន​ពេល​បាញ់ប្រហារ​សម្លាប់​ប្រពន្ធ​!! បុរស​ជា​ប្តី​បាន​បង្ហោះ​សារ​បែប​នេះ

0

ភ្នំពេញ​៖ ក្រោយ​មាន​ករណី​បុរស​ជា​ប្តី បាន​ធ្វើការ​បាញ់ប្រហារ​ទៅ​លើ​ប្រពន្ធ​អោយ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ចំនុច​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​មុន​កើតហេតុ​បុរស​ជា​ប្តី​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ជា អូន សន្តិភាព បាន​បង្ហោះ​នៅ​សារ​ថា “​ខ្ញុំ​សុំ​ទោស​ម៉ាក់​ប៉ាស​ង​ខាង​កូន​មិន​ចង់​ធ្វើ​អ​ញ្ចឹ​ង​ទេ
ព្រោះតែ​ក្តី​ស្រលាញ់​ខ្ញុំ​កាត់ចិត្ត​មិន​បាន​ហើយ​ប្រពន្ធ​ខ្ញុំគេ​មិន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ទេ​ខ្ញុំ​ខំព្យាយាម​ខ្លាំង​ណាស់​កន្លង​មក
ខ្ញុំ​ប្រាប់​ហើយ​ថា​កុំឱ្យ​កុហក​ខ្ញុំ បំពាន
ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​ណាស់​មិន​ចង់ឱ្យ​អ្នក​ណា​បាន​ប្រពន្ធ​ខ្ញុំ​ទេ
កូនសុំ​ទោស​ម៉ាក់​ប៉ា​ខ្ញុំ​ពិបាកធ្វើ​ចិត្តខ្លាំង​ណាស់
ខ្ញុំ​មិន​ចង់​បែក​ពី​ប្រពន្ធ​ខ្ញុំ​ទេ​សូម​ម៉ាក​ប៉ា​ជួយ​ដាក់​ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​ជាមួយ​គ្នា​អស់​មួយ​ជីវិត
កូនសុំ​ទោស​ម៉ាក់​ប៉ា​ពូ​មីង​បងប្អូន​ទាំងអស់​ជួយ​មើល​កូន​ខ្ញុំ​ផង
ទ្រព្យ​ដែល​ខ្ញុំ​មាន​និង​ប្រពន្ធ​ខ្ញុំ​ដល់​ឱ្យ​និង​ថែរក្សា​កូន​ខ្ញុំ​ផង
កូនសុំ​ទោស​ម៉ាក់​ប៉ា​ពូ​មីង​បងប្អូន​ទាំងអស់​ក្តី​ស្រលាញ់​ខ្ញុំ​កាត់ចិត្ត​មិន​បាន​”៕