ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ទូរស័ព្ទ​មក​សុំ​អភ័យទោស​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដោយ​ផ្ទាល់​ចំពោះ​បញ្ហា​ការ​ចាក់​ភ្លេងជាតិ​កម្ពុជា និង​រៀប​ចំការ​ស្នាក់​នៅ​សម្រាប់​កីឡាករ​ខ្មែរ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានអោយ​ដឹង​ថា លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​មក​កាន់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដើម្បី​ធ្វើការ​សុំ​អភ័យទោស ចំពោះ​បញ្ហាការ​ចាក់​ភ្លេងជាតិ​កម្ពុជា និង​បញ្ហា​រៀប​ចំការ​ស្នាក់​នៅ​សម្រាប់​កីឡាករ​ខ្មែរ ក្នុង​ពេល​ដែល​ប្រទេស​ឥណ្ឌា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​AFC Asian Cup 2022​។​។

ក្នុង​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ទូរស័ព្ទ​មក​កាន់ នាយ​ឧត្តមសេនីយ៍ សៅ សុខា ដោយ​បាន​ថ្លែង​ថា “​ខ្ញុំ​បាន​បញ្ជូន​ព័ត៌មាន​ដែល​កម្ពុជា​អាក់អន់ចិត្ត ចំពោះ​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា ដែល​រៀបចំ​មិន​បាន​ល្អ​លើ​ការ​ស្នាក់​នៅ​កីឡាករ​កម្ពុជា ក៏​ដូច​ជា​បញ្ហា​ចាក់​ភ្លេងជាតិ​កម្ពុជា​នៅ​ពេល​ចាប់ផ្តើម​ប្រកួត ព្រមទាំង​សម្តែង​ការ​សុំ​ទោស​ចំពោះ​កំហុស​ឆ្លង​នេះ​”៕