ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​រថយន្ត លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ

0

ព្រះ​សីហ​នុ​៖ មនុស្ស​ចំនួន​បី​នាក់ បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រថយន្ត​។ ហេតុការណ៍​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១២៖១០​នាទី ស្ថិត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូ​១៣៤-១៣៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។
យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​PRUIS ពណ៌​ឈាម​ជ្រូក ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​2C-2141 មាន​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ អ្នកបើកបរ​ឈ្មោះ ឡុ​ក សៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ អ្នក​រួម​ដំណើរ​ចំនួន​៨​នាក់ រង​របួស​ចំនួន​០២​នាក់ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​នឹង​រថយន្ត​មួយ​គ្រឿង ម៉ាក​LUXES 350 ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2D-1838 មាន​ទិស​ដៅ​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ អ្នកបើកបរ​ឈ្មោះ បុ​ន សុ​ខុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ខេត្ត​ព្រះ​សីហ​នុ អ្នក​រួម​ដំណើរ​ចំនួន​០១​នាក់ ឈ្មោះ ហូរ ម៉ា​រី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រង​របួស​ចុក​ទ្រូង ត្រូវ​បាន​សាច់ញាត្តិ​យក​ទៅ​ពេទ្យ​ភ្នំពេញ​។

សមត្ថកិច្ច​បន្ត​ថា វត្ថុ​តាង​រថយន្ត​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ