មន្ត្រី​នគរបាល​ជា​ស្ត្រី​ម្នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ចូល​ប្រឡាយ​ទឹក

0

ព្រៃវែង​៖ ស្ត្រី​ជា​មន្ត្រី​នគរបាល​ម្នាក់ និង​ប្អូនប្រុស​ម្នាក់​ទៀត បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្រឡាប់​រថយន្ត​ចូល​ប្រឡាយ​ទឹក​ពេល​ចុះ​បំពេញការងារ​តាម​ការិយាល័យ​បោះ​ឆ្នោត​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នេះ​ជា​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ចូល​ប្រឡាយ​ទឹក​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ជា​នគរបាល​ម្នាក់ និង​អ្នកបើកបរ​ជា​ប្អូនប្រុស​បង្កើត​បាន​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ពពេល​ឃុំ​ក្របៅ ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ សួង សុភា​ក់ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ស្អាត ឃុំ​ក្របៅ ស្រុក​កំចាយមារ ជា​មន្ត្រី​នគរបាល​ជាតិ នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ក្របៅ នៃ​អធិការដ្ឋាន​នគរបាល​កំចាយមារ ចំណែក​ប្អូនប្រុស​ឈ្មោះ សួង វិសាល អាយុ​១៥​ឆ្នាំ​៕

ប្រ​ភ​ព​៖ Huy Bunleng News