កោះកុង ៖ នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣០នាទីយប់ មានករណីប្រើប្រាស់អាវុធខុសច្បាប់បាញ់គំរាមធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា នៅចំណុចបន្ទប់ផ្ទះជូល ភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េត រីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរកម្មករទូក មានទីលំនៅស្នាក់នៅបន្ទប់ផ្ទះជូល ភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានយកកាំភ្លើងខ្លី ទៅបាញ់ក្នុងបន្ទប់ផ្ទះជួលរបស់ឈ្មោះ អឿន សំអុល បាញ់ ១គ្រាប់ ត្រូវលើទូរស័ព្ទរបស់ម្ចាស់ផ្ទះ កំពុងតែសាកថ្មនៅលើឥដ្ឋការ៉ូ បណ្តាលអោយបែកខ្ទេច ឆេះអស់ និងឆេះប្រាក់ ទុកក្នុងប្រអប់ទូរស័ព្ទ VIVO ក្នុងនោះប្រាក់ចំនួន ៣០.០០០រៀល ( បីម៉ឺនរៀល) និងប្រាក់ដុល្លារ ចំនួន ១០០ដុល្លារ (មួយរយដុល្លារ) ថែមទៀត ក្រោយពីបាញ់រួច ឈ្មោះ យិត វីន ដើរចេញពីបន្ទប់ផ្ទះជួល គេចខ្លួនបាត់តែម្ដង ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉េត រីន នៅក្នុងកំពង់ផែប្រមូលទិញផលនេសាទ ភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រហូតដល់ម៉ោង១៦ និង០០នាទី ទើបបានស្រាវជ្រាវរកឃើញអាវុធខ្លី K៥៤ លេខ២០០០៥០៩៥ គ្រាប់ក្នុងបង់ មានចំនួន ៤គ្រាប់ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ច បានឆែកឆេរលំនៅដ្ឋានបន្ទប់ផ្ទះជួល ឃើញតែស្រោមកាំភ្លើងមិនឃើញកាំភ្លើងឡើយ ហើយបានស្រាវជ្រាវបន្តសួរយកចម្លើយបំភ្លឺ ដោយឈ្មោះ យ៉េត វីន នៅលាក់លៀម នូវអាវុធលាក់ទុកមិនប្រាប់ តាមការសន្និដ្ឋាន របស់កំម្លាំងជំនាញពិនិត្យទៅឃើញថា ជនសង្ស័យមិនសហការ ជាមួយកម្លាំងសមត្ថកិច្ចឡើយ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកម្លាំងជំនាញ បំពេញសំណុំរឿងបញ្ចូនទៅអោយផែនព្រហ្មទណ្ឌខេត្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ